បទសម្ភាសន៍រវាងលោកអគ្គនាយកក្រុមហ៊ុនអង្គរកសិកម្មរុងរឿង ជាមួយទូរទស្សន៍ជាតិកម្ពុជា អំពីឧស្សាហកម្មស្រូវ អង្ករ នៅកម្ពុជា
ខាងយើងខ្ញុំទាំងអស់គឺ ខិតខំដោយមើលឃើញថាអនាគតរបស់ស្រូវម្លិះ ស្រុកខ្មែរយើងមានអនាគតវែងឆ្ងាយ ធំធេង ។ ដូច្នេះយើងទាំងអស់គ្នាខិតខំ ទាំងផ្លូវចិត្ត ទាំងអីៗទាំងអស់ ។ ខិតខំតាំងពីឆ្នាំដំបូងបំផុត យើងមានសមាជិក ចំនួនត្រឹមតែ ២,០០០គ្រួសារប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃរហូតមកដល់ឆ្នាំនេះ ឆ្នាំទី១០ យើងមានសមាជិកចំនួនជាង ៣៧,០០០គ្រួសារ មានផ្ទៃដីជាង ៤០,០០០ហិកតារ។ ទាំងអស់នេះ គឺពឹងផ្អែកលើការគ្រប់គ្រងរបស់យើងដែលសំខាន់ នោះ គឺការបំផុសពូជស្រូវ ចែកពូជឲ្យអោយប្រជាជនគាត់ដាំ ។ បន្ថែពីនេះទៀត មុនដាំយើងមាន ភ្នាក់ងារដើរមើលស្រែ និងតាមដាន ចាប់តាំងពីសាប ដល់ស្ទូង រហូតដល់ស្រូវផើម យើងតែងតែមើលរហូត ។ យើបង្កើតសមាគម រួចប្រគល់សមាគមនីមួយដែលមាន ប្រធានភូមិ ប្រធានឃុំ ជួយមើលផង ។ ដូចនេះ ពេលស្រូវដែលដឹកមកក្រុមហ៊ុន យើងស្ទើតែមិនបាច់ ពិនិត្យគុណភាព ព្រោះយើងដឹងថាតំបន់នេះជាស្រូវសមាជិក យើងសុទ្ធសាធ តែម្តង យើងគ្រាន់តែធ្វើសម្ងួត ដើម្បីកិនឲ្យវាឡើងក្រអូប ស្តង់ដារឡើងល្អ ។ ចំពោះតំបន់ដែលយើងដាំ ភាគច្រើនគឺត្រូវស្រាវជ្រាវមើលដី ព្រោះស្រូវនាងម្លិះ ត្រូវជាមួយដីល្បាប់ខ្សាច់ ព្រោះដីល្បាប់ខ្សាច់មានឧស៊ីហ្សែននៅខាងក្រោម ហើយស្រូវនាងម្លិះមានឫសជាង ២០ ស.ម វាបឺតឧស៊ីហ្សែនឡើងមកជួយ ចិញ្ចឹម ឬសវាឲ្យល្អ ម៉្យាងទៀតដីប្រភេទនេះ វាថ្លា វាអត់មានភក់ស វាស្អិត ៕
បញ្ហាទី១ គឺយើងសង្កត់ធ្ងន់លើគុណភាព ហើយគុណភាពនេះយើងក៏តឹងតែង យ៉ាងខ្លាំង ដូច្នេះគឺថាបើសិន ជាគុណភាពយើងបានប្រាកដល្អ ទីផ្សាខាងក្រៅ គេស្ម័គ្រចិត្តនឹងទិញយើង ។ ហើយម៉្យាងវិញទៀត ចំពោះទីផ្សាខាងក្រៅ ខ្ញុំមានទំនាក់ទំនងជាយូរមកហើយ គេស្គាល់យើង បើគេបានឃើញអង្ករ យើងទៅ គឺគេសប្បាយចិត្ត ។ ទី២ យើងក៏បានអញ្ជើញខាងអ្នកទិញមកមើល ប្រទេសយើង ដើរមើលគ្រឿងចក្រ មើលម៉ាស៊ីនយើង មើលដល់កន្លែង ប្រជាកសិករដែលយើងចែកពូជស្រូវឲ្យគាត់ដាំដុះ គាត់ទៅមើល ដល់ស្រែ ដល់អីៗទាំងអស់ គាត់មានជំនឿយ៉ាងខ្លាំង ។ ដូចនេះ ទើបអង្ករយើងលក់ ក៏បានថ្លៃជាងប្រទេសជិតខាង ។ រាល់ថ្ងៃយើងយកតំលៃតាមទីផ្សាប្រទេសថៃ ព្រោះអង្ករម្លិះមានតែប្រទេសថៃជាអ្នកចេញតំលៃ ដូច្នេះយើងដើរតាមទីផ្សា ប្រទេសថៃ ហើយនៅថៃជារៀងរាល់ថ្ងៃត្រូវមានតំលៃចេញមកអញ្ចឹង ។ យើងយកតំលៃរបស់ថៃមកពិចារណា ថាតើខែនេះយើងលក់ក្នុងតំលៃ យ៉ាងណា ថ្លៃប៉ុន្មាន តែទោះបីយ៉ាងណាក្តី ក៏តំលៃរបស់យើងតែងតែ ខ្ពស់ជាងថៃក្នុងមួយតោនពី ៤០ ទៅ ៨០ ដុល្លារអាមេរិក ទៅតាមពេលវេលា ។ នេះដោយសារអង្ករយើងសុទ្ធល្អ មិនលាយ អង្ករយើងគេទទួលស្គាល់តែម្តង ។ ទីផ្សាសំខាន់ គឺទីផ្សាហុងកុង បើយើងបានចូលទីផ្សាហុងកុង គឺយើងទៅ កន្លែងណាក៏បាន ព្រោះទីផ្សាហុងកុងវាសំខាន់ជាងគេ ។ សព្វថ្ងៃនេះ យើងមានទីផ្សា ដូចជា បារាំង អ៊ីតាលី ប៊ែលជីម អេស្បាញ អាល្លឺម៉ង់ ហើយនៅខាងអាស៊ីយើងមាន អូស្ត្រាលី មានហុងកុង ។ យើងមានមិនគ្រាន់ សំរាប់លក់ជូនទីផ្សាទាំងអស់ទេ មិនគ្រាន់សោះ ហើយណាមួយរវាងពី ១ ទៅ ២ឆ្នាំនេះ ខាងប្រទេសចិនបានមកទំនាក់ទំនងយើងយ៉ាងច្រើន និងញឹកញាប់ ព្រោះគេត្រូវការក្នុងបរិមាណច្រើនមែនទែន ប៉ុនែ្តយើងអត់មានសមត្ថភាព ផ្តល់ជូនគេ ។
វាមានការលំបាកយ៉ាងខ្លាំង គឺថាការសំខាន់នោះទីផ្សាត្រូវការបរិមាណ មិនថា ប៉ុន្មាន ក៏គេយកដែរ នេះទី១ ឯទី២ ប្រជាកសិករគាត់ពង្រីកផ្ទៃដីទ្វេឡើងៗ ពី ១ឆ្នាំ ទៅ ១ឆ្នាំ ដូចនេះ យើងត្រូវត្រៀមលុយទុនទៅទទួលទិញបរិមាណ ទាំងនោះ ដើម្បីកិនលក់ជូនទីផ្សា ។ យើងត្រូវប្រើទុនច្រើន ។ ទី៣ យើងត្រូវ មានម៉ាស៊ីនបន្ថែម ១ ឬ ២ខ្សែទៀត ប៉ុន្តែចំពោះថវិកាយើមានការខ្វះខាត យ៉ាងច្រើន ។ យើងមិនដែលបានទទួលពី រាជរដ្ឋាភិបាលជួយដល់បញ្ហា ហ្នឹងសោះ ហើយខ្ញុំឆ្លៀតឪកាសនេះ សំណូមពរដល់រាជរដ្ឋាភិបាល គួរណា ជួយជំរុញទាំងផ្លូវចិត្ត ទាំងអីៗទាំងអស់ឲ្យបានដើរទៅមុខ ព្រោះថាប្រយោជន៍ វាបានដល់ប្រជាកសិករយ៉ាងច្រើន ។ យើងបានរៀបរាប់ប្រាប់គាត់ថា យើងបានបង្កើតសមាគម ចែកពូជឲ្យប្រជាកសិករ ធនាតំលៃទិញ ចូលវិញ ហើយម៉្យាងវិញទៀត គាត់ឃើញប្រជាកសិករ ក្រោយពីដាំស្រូវនាងម្លិះ ជីវភាពគាត់កើនឡើង ហើយណាមួយខាងទីផ្សារក្រៅប្រទេស គេក៏ឃើញថា អង្ករយើងមានគុណភាពល្អ គឺគេពេញចិត្ត កន្លែងហ្នឹងហើយដែលយើង ប្រាប់គាត់ថា យើងត្រូវការទុន ។ មានបញ្ហាស្មុគ្រស្មាញយ៉ាងខ្លាំង គឺនៅពេល ច្រូតកាត់ ឈ្មួញបានលក់ស្រូវរបស់យើងទៅវៀតណាមយ៉ាងច្រើន ទី២ ទុនយើងវាខ្វះខាត ប្រជាកសិករគាត់ពង្រីក ដីដាំដុះឡើង ដល់ស្រូវចំនួនច្រើន យើងលុយវាមិនគ្រប់ទៅទាញទិញពីគាត់មក ដូច្នេះគាត់ធ្វើហើយ គាត់ត្រូវការ លក់ ព្រោះគាត់ត្រូវការលុយ ដល់អញ្ចឹងឈ្មួញកណ្តាលឆ្លៀតឪកាសហ្នឹង ទិញយកស្រូវរបស់យើង ៕
យើងត្រូវការធ្វើយ៉ាងម៉េចឲ្យរាជរដ្ឋាភិបាលជួយថវិកាដើម្បីប្រមូលទិញពីប្រជាកសិករ ទី២ ជួយបិទស្រូវល្អៗកុំឲ្យចេញ តែចេញទៅជួលកាលវាពាក់ព័ន្ធដល់ ប្រទេសជិតខាងយកស្រូវយើងទៅលក់វាយតំលៃយើង ។ រឿងហ្នឹងវាពាក់ព័ន្ធ ដល់ខាងម៉ាស៊ីន ព្រោះបើសិនខាងរាជរដ្ឋាភិបាលបានជួយដល់រោងចក្រកែច្នៃ ម៉ាស៊ីនឲ្យត្រូវស្តង់ដារ ទី៣ ជួយជាទុនប្រមូលទិញ ហើយទី៤ ខាងក្រសួង កសិកម្មត្រូវជួយជំរុញចំពោះស្រូវដែលទីផ្សាកំពុងត្រូវការ ជួយផ្សព្វផ្សាយជំរុញ ដើម្បីឲ្យវាមានគុណភាពតាមទីផ្សាគេត្រូវការ ។ ចំពោះស្តង់ដារ កាលកន្លង មកស្រូវដែលគាត់ទិញមក គឺសហការទិញរួមៗ ដូច្នេះ ទិញស្រូវ លក់ស្រូវ អត់បានថាទិញស្រូវលក់គុណភាព ។ ដូចនេះ សូមជួយផ្សព្វផ្សាយឲ្យម៉ាស៊ីន ស្រូវទាំងអស់ជួយរៀបចំការប្រមូលទិញ ចែកស្រូវតាមស្រូវប្រាំង ស្រូវវស្សា ស្រូវគ្រាប់វែង ស្រូវគ្រាប់ខ្លីឲ្យបានច្បាស់ ដល់អញ្ចឹងទៅ ខ្ញុំគិតថានៅខាង ទីផ្សាវាអាចមករកឯង ។ ហើយជាសំខាន់ ប្រទេសឥណ្ឌូនេស៊ី ប្រទេស ហ្វ៊ីលីពីន គាត់ត្រូវការអង្ករ ។
ចំពោះប្រជាកសិករគាត់ពេញចិត្តសម្បើមណាស់ ទី១ បើធៀបពីស្រូវដែលគាត់ ដាំស្រូវធ្ងន់រឺស្រូវស្រាលផ្សេងៗក្តី ១ហិកតា គាត់លក់បានតែ ១លានរៀល ប៉ុណ្ណោះ ប៉ុន្តែពេលគាត់ដាំស្រូវនាងម្លិះ គាត់លក់បានជាង ៣លាន ទៅ ៤លានរៀល ។ អញ្ចឹងចំណូលគាត់កើនទ្វេរ១ ជា ៣ ធ្វើឲ្យកើនជីវភាពគាត់ ជួយលើកស្ទួយគាត់ គាត់ពេញចិត្ត និងសប្បាយចិត្តណាស់ ។ជួនកាលគ្រួសារ ខ្លះគាត់មានតែ ១ហិកតាដល់ពេលស្រូវគាត់លក់បានចំណូលច្រើនគាត់ទៅ កាប់ឆ្ការព្រៃពង្រីកដីដាំដុះបន្ថែមប្រហែលជាប់ ២ ឫ ៣ ហិកតា ថែមទៀត ។ សព្វថ្ងៃមួយគ្រួសារមាន៤-៥ ហិកតា ក៏មាន ក្នុងទំហំដីហ្នឹងគាត់រកលុយបាន ច្រើនណាស់ក្នុង១ឆ្នាំៗព្រោះស្រូវនាងម្លិះធ្វើតែ ៤ខែប៉ុណ្ណោះ ។ ចំពោះចំណូល របស់គាត់ ធ្វើឲ្យគាត់ប្រែពីផ្ទះស្លឹកទៅផ្ទះក្បឿង ពីផ្ទះក្បឿងតូច ទៅផ្ទះក្បឿងធំ ក្រៅពីហ្នឹងមានគោយន្ត... ឥឡូវមានធូរធារច្រើនណាស់ ៕