ឯកឧត្តម គាត ឈន់ អញ្ជើញទៅពិនិត្យ និងស្វែងយល់សកម្មភាព ប្រមូលទិញស្តុក និងកែច្នៃអង្ករសម្រាប់នាំចេញរបស់ក្រុមហ៊ុន នៅស្រុកអង្គស្នួល ខេត្តកណ្តាល
ភ្នំពេញោ :យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់បានឲ្យដឹងថា ក្នុងមួយឆ្នាំៗក្រុមហ៊ុននាំអង្ករប្រភេទនាងម្លិះខ្មែរទៅកាន់ក្រៅប្រទេស ជាពិសេសទៅអឺរ៉ុប ចំនួន ២០.០០០តោន ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ។
គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០នេះ ក្រុមហ៊ុនបានទិញស្រូវស្តុកទុកឃ្លាំង ចំនួន ១៥.៥៨០ តោន និងទិញចូលបន្ថែមថ្ងៃទី១៥ ខែមករានេះ ចំនួន ៥០០តោន ក្នុងតម្លៃប្រមាណ ៣៨០ដុល្លាអាមេរិកក្នុង១តោន ដែលជាប្រភេទស្រូវ ក្រអូបនាងម្លិះ និងស្រូវឆ្មារព្រំ សម្រាប់កិនអង្ករលក់ចេញទៅកាន់ទីផ្សារបរទេស ដូចជា ប្រទេសអេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងស្វីស នៅខែមេសា ឆ្នាំ២០១០ ខាងមុខនេះ ក្នុងតម្លៃ ១តោន ១.០៨០ ដុល្លាអាមេរិក ហើយស្រូវដែលក្រុមហ៊ុនប្រមូលទិញទាំងនេះ ជាស្រូវរបស់កសិករដែលជាសមាជិកសមាគមអភិវឌ្ឍន៍កសិកម្មនៅខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និងកំពត ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅ ឯកឧត្តម គាត ឈន់
ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រធានក្រុមប្រឹក្សាគោលនយោបាយរបស់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តម អួន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងឯកឧត្តម សុន គន្ធរ ប្រធានអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះស្វែងយល់សកម្មភាពប្រមូលទិញស្រូវស្តុក និងកែច្នៃអង្ករសម្រាប់នាំចេញរបស់ ក្រមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០ កន្លងទៅនេះ ។
មានប្រសាសន៍នាឪកាសនោះ ឯកឧត្តម សុន គន្ធរ បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទនិងពិនិត្យ លទ្ធភាពផ្តល់ទុនដល់ក្រុមហ៊ុន អង្គរសកិកម្មរុងរឿងចំកាត់ បន្ថែមទៀតក្រោមគំរោងទុនរបស់ធនាគារជនបទ និងធនាគារ វិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា ។
នាឪកាសនោះដែរ ឯកឧត្តម គាត ឈន់ បានកោតសរសើរ និងគាំទ្រចំពោះក្រុមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់ ដែលបាន ធ្វើការនាំចេញអង្ករនាងម្លិះខ្មែរ ទៅកាន់ក្រៅប្រទេស ជាពិសេស អឺរ៉ុប ។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងខិតខំស្វែងរកទុនបន្ថែមសម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍វិស័យស្រូវ-អង្ករ កម្ពុជា ៕
ឃ្លាំងស្តុកស្រូវទុកសម្រាប់កិនអង្ករនាំចេញទៅកាន់ទីផ្សារបរទេស

Source: Rasmey Kampuchea 16 January 2010