ចុះពិនិត្យសហគមន៍កសិករ 4ម៉ឺនគ្រួសារ ក្រោមការចងក្រងរបស់ក្រុមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់

Rasmei Kampuchea Daily Newspaper
January 23-24th, 2011

ភ្នំពេញ ៖ ស្រូវគររាប់ម៉ឺនតោន និងស្រូវដាក់ឡានបន្ត
កន្ទុយគ្នានៅមុខក្រុមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់
ដែលសហគមន៍កសិករផលិតបាន ហើយបានលក់ទៅ
អោយក្រុមហ៊ុនវិញក្នុងតម្លៃ១៦០០រៀល ក្នុងមួយ
គីឡូក្រាមដែលជាប្រភេទស្រូវផ្កាម្លិះក្រអូបទាំងអស់។


ក្នុងឱកាសចុះទៅពិនិត្យមើលអំពីស្ថានភាពទិញស្រូវ
របស់ក្រុមហ៊ុនដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី
យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍កសិកម្ម
និងជនបទ រួមដំណើរដោយលោក ច័ន្ទ សារុន រដ្ឋមន្ត្រី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក
សុន គន្ធរ ប្រធានអគ្គនាយកនៃធនាគារជនបទកាល
ពីចុងសប្តាហ៍កន្លងទៅនេះ។


លោកចាត់ចែងក្រុមហ៊ុនអង្គរកសិកម្មរុងរឿងចំកាត់
បានរាយការណ៍អោយអ្នកពត៌មានដឹងថា ៖ ដោយ
ម៉ាស៊ីនកិនស្រូវនេះបាននាំមកនៅប្រព័ន្ធគ្រឿងចក្រ
ទំនើបៗយកមកបំពាក់ធ្វើអោយរោងម៉ាស៊ីននេះ
មានសម្ថភាពផលិតអង្ករមានគុណភាពខ្ពស់ក្នុងការ
នាំចេញបាន៣០តោនអង្ករក្នុងមួយម៉ោង។ ក្រុមហ៊ុន
បាននឹងកំពុងទិញស្រូវពីសហគមន៍កសិករបាន
ប្រមាណ៤ម៉ឺនតោន ហើយគំរោងទិញស្រូវបាន
៦ទៅ៧ម៉ឺនតោន ស្រូវនៅឆ្នាំ២០១១ នេះ។ ស្រូវ
ដែលទិញពីសហគមន៍កសិករនេះ គឺជាប្រភេទ
ស្រូវស្ងួតល្អដែលកសិករសម្រិតសម្រាំងមាន
គុណភាពល្អសម្រាប់យកមកលក់ឱ្យក្រុមហ៊ុន។
អង្ករដែលក្រុមហ៊ុនផលិតត្រូវបានវិចខ្ចប់តាមបទដ្ឋាន
បចេ្ចកទេសហើយនាំចេញទៅក្រៅប្រទេសទាំងអស់។


លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បន្ទាប់ពីស្តាប់
សេចក្តីរាយការណ៍របស់នាយកក្រុមហ៊ុនរួច ក៍បាន
អំពាវនាវស្នើរសុំឱ្យក្រុមហ៊ុនធ្វើកិច្ចសហប្រតិបត្តិ
ការណ៍ជាមួយកសិករយើងឱ្យបានល្អ។ ជួយលើក
ស្ទួយតម្លៃស្រូវដែលកសិករយកមកលក់ឱ្យបានតម្លៃ
សមរម្យហើយបានចាត់ទុកថាៈ ក្រុមហ៊ុនបានចាប់
ដៃគូរជាមួយកសិករដោយផ្តល់ពូជ ផ្តល់បច្ចេកទេស
ឱ្យកសិករផលិតស្រូវហើយលក់មកឱ្យរោងម៉ាស៊ីនវិញ
ថាជាប្រការមួយល្អដែលអាចជំរុញចូលរួមចំណែក
កាត់បន្ថយភាពក្រីក្របានមួយកម្រិត ហើយជំរុញការ
ផលិតអង្ករនាំចេញ ក៍ជាការរួមចំណែកលើកកម្ពស់នូវ
កំណើនសេដ្ឋកិច្ចមួយចំទិសដៅស្របតាមគោល
នយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ
សម្តេចតេជោហ៊ុន សែន នាពេល បច្ចុប្បន្ននេះ។លោក
ក៍បានកោតសរសើរផងដែរចំពោះក្រសួងកសិកម្មដែល
បានរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពដើម្បីធ្វើអោយ
រោងចក្រដំណើរបានដោយប្រសើរ។


ដោយមើលឃើញការខ្វះខាតទុនក្នុងការអភិវឌ្ឍន៍លើ
វិស័យស្រូវអង្ករសម្រាប់ធ្វើការនាំចេញលោកសុន គន្ធរ
ប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ក៍អនុញ្ញាត
ផ្តល់ទុនឥណទានទៅលើព២គំរោង។
គម្រោងទី១បាន
ផ្តល់ទុនជាងមួយលានដុល្លារអាមេរិកដើម្បីឱ្យក្រុមហ៊ុន
យកទៅឱ្យសហគមន៍កសិករ សម្រាប់ដាំស្រូវដោយ
ក្រុមហ៊ុនបានផ្តល់ពូជ និងជួយជាបច្ចេកទេសដាំដុះស្រូវ
តាមគោលការណ៍ធម្មជាតិដោយមិនប្រើជីគីមី និងថ្នាំ
ពុល។ ក្រុមហ៊ុននេះបានកសាងចងក្រងសហគមន៍
កសិករបាន៤ម៉ឺនគ្រួសារ ហើយនៅលើខេត្ត៤​​ គឺខេត្ត
កណ្តាល ខេត្តកំពង់ស្ពឺ កំពត និងតាកែវ។ កសិករផលិត
បានទិន្នផលស្រូវពី២ទៅ៣តោនក្នុង១ហិកតា។